ព្រះត្រៃបិដក ភាគ ៣១

​ដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើត​នៃ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ទី​រលត់​នៃ​ធម៌​ទាំងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ធម៌​ទាំងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​តថាគត​ ​រាប់ថាជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​រាប់ថាជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​ព្រោះថា​សមណព្រាហ្មណ៍​ ​មាន​អាយុ​ទាំងនោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​សាមញ្ញ​ផល​ផង​ ​នូវ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ទី៤​។​
 [​៤២​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ ​ព្រះ​ក​ច្ចា​ន​គោត្រ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ក​ច្ចា​ន​គោត្រ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​តែង​ត្រាស់​ថា​ ​សម្មាទិដ្ឋិ​ ​សម្មាទិដ្ឋិ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សម្មាទិដ្ឋិ​ ​តើ​កើតមាន​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636848560829840189
ទៅកាន់ទំព័រ៖