ព្រះត្រៃបិដក ភាគ ៣១
[៤៦] ព្រះអង្គត្រាស់ថា បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន។ បើភិក្ខុប្រតិបត្តិ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌។ បើភិក្ខុមានចិត្តរួចស្រឡះហើយ ព្រោះការនឿយណាយ ព្រោះការវិនាស ព្រោះការរលត់ នៃជរាមរណៈ ព្រោះការមិនប្រកាន់មាំ ទើបគួរហៅថា ភិក្ខុអ្នកដល់ នូវព្រះនិព្វានក្នុងបច្ចុប្បន្ន។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃជាតិ។បេ។ បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃភព... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃឧបាទាន... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃតណ្ហា... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវេទនា... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃផស្សៈ... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសឡាយតនៈ... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃនាមរូប... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃវិញ្ញាណ... បើភិក្ខុសំដែងធម៌ ដើម្បីការរលត់នៃសង្ខារ...
ID: 636848561434934798
ទៅកាន់ទំព័រ៖