ព្រះត្រៃបិដក ភាគ ៣១

 [​៤៨​]​ ​លុះ​អ​ចេ​លក​ស្សប​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​យើងខ្ញុំ​នឹង​សួរ​នូវ​ហេតុ​នីមួយ​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចម្រើន​ ​បើ​ព្រះ​គោតម​ដ៏​ចម្រើន​ ​បើកឱកាស​ដើម្បី​ការ​ដោះស្រាយ​ប្រស្នា​របស់​យើងខ្ញុំ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​កុំអាលសិន​ ​កស្សប​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ដល់​ប្រស្នា​ទេ​ ​ព្រោះ​យើង​កំពុង​ចូល​មកកាន់​ចន្លោះផ្ទះ​។​ ​អ​ចេ​លក​ស្សប​ ​ក្រាប​បង្គំ​សួរ​ព្រះមានព្រះភាគ​ ​ជាគម្រប់ពីរដង​ថា​ ​យើងខ្ញុំ​នឹង​សួរ​នូវ​ហេតុ​នីមួយ​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចម្រើន​ ​បើ​ព្រះ​គោតម​ដ៏​ចម្រើន​ ​បើកឱកាស​ដើម្បី​ការ​ដោះស្រាយ​ ​នូវ​ប្រស្នា​របស់​យើងខ្ញុំ​។​ ​កុំអាលសិន​ ​កស្សប​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​ដល់​ប្រស្នា​ទេ​ ​ព្រោះ​យើង​កំពុង​ចូល​មកកាន់​ចន្លោះផ្ទះ​។​ ​អ​ចេ​លក​ស្សប​ ​ក្រាប​បង្គំ​សួរ​ ​ជាគម្រប់​បីដង​។​បេ​។​ ​ព្រោះ​យើង​កំពុង​ចូល​មកកាន់​ចន្លោះផ្ទះ​។​ ​
 [​៤៩​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​យើងខ្ញុំ​មិន​មានបំណង​ ​ដើម្បី​សួរ​ព្រះ​គោតម​ដ៏​ចម្រើន​ច្រើន​រឿង​ទេ​។​ ​ម្នាល​កស្សប​ ​អ្នក​ប្រាថ្នា​នឹង​សួរ​នូវ​ហេតុ​ណា​ ​ចូរ​សួរ​ចុះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ឬអ្វី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​កស្សប​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636848561883790472
ទៅកាន់ទំព័រ៖