ព្រះត្រៃបិដក ភាគ ៣១

 ​[​៥១​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុគ្គល​ផ្ងារ​ឡើង​ ​នូវ​វត្ថុ​ដែល​ផ្កាប់​។​បេ​។​ ​ដោយ​គិតថា​ ​ពួក​បុគ្គល​មាន​ភ្នែកភ្លឺ​ ​នឹង​ឃើញ​រូប​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រឭក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​បាន​នូវ​បព្វជ្ជា​ ​សូម​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​បុគ្គល​ណា​ធ្លាប់​ជា​អន្យតិរ្ថិយ​ ​ប្រាថ្នា​នូវ​បព្វជ្ជា​ ​ប្រាថ្នា​នូវ​ឧបសម្បទា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​បុគ្គល​នោះ​ ​តែង​នៅ​បរិវាស​ ​អស់៤ខែ​សិន​ ​លុះ​បុគ្គល​នោះ​បាន​នៅ​បរិវាស​កន្លង៤ខែ​ហើយ​ ​ពួក​ភិក្ខុ​ដែល​មានចិត្ត​ប្រោសប្រាណ​ ​កាលបើ​ប្រាថ្នា​ ​ទើប​បំបួស​ ​ទើប​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភិក្ខុភាព​បាន​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636848562618762510
ទៅកាន់ទំព័រ៖