ព្រះត្រៃបិដក ភាគ ៣១

​បើ​ដូច្នោះ​ ​មានតែ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ទេ​។​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​មិនមែន​មិន​ស្គាល់​ ​មិនឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ទេ​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​ស្គាល់​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​ដោយពិត​ ​ម្នា​លតិម្ព​រុក្ខ​ ​តថាគត​ ​ឃើញ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​ដោយពិត​។​ ​ចុះ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​ឬអ្វី​ ​ព្រះអង្គ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ដទៃ​ធ្វើឲ្យ​ឬ​ ​ព្រះអង្គ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ផង​ ​បុគ្គល​ដទៃ​ធ្វើឲ្យ​ផង​ឬអ្វី​ ​ព្រះអង្គ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួនឯង​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​ឥត​ហេតុ​ទេ​ឬអ្វី​ ​ព្រះអង្គ​ត្រាស់​ថា​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​តិ​ម្ព​រុក្ខ​ ​កាលដែល​ខ្ញុំ​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិន​មាន​ទេ​ឬ​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នា​លតិម្ព​រុក្ខ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​ម្នា​លតិម្ព​រុក្ខ​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​មាន​ដោយពិត
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636848563487702210
ទៅកាន់ទំព័រ៖