ព្រះត្រៃបិដក ភាគ ៣១

និង​ការ​រលត់​ ​ឥត​សេសសល់​ ​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
 ​[​៥៦​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​តិ​ម្ព​រុ​ក្ខ​បរិ​ព្វា​ជ​ក​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​បេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចម្រើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រឭក​ ​សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​រៀងទៅ​។​ ​ចប់​សូត្រ​ទី៨​។​
 [​៥៧​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​ដែល​មាន​អវិជ្ជា​ជា​គ្រឿង​រារាំង​ ​ដែល​ប្រកបដោយ​តណ្ហា​ ​រមែង​មាន​កាយ​ ​គឺ​បដិសន្ធិ​នេះ​ ​កើតឡើង​យ៉ាងនេះ​ឯង​(​១​)​ ​ដ្បិត​ ​ផស្សៈ​ ​រមែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​នូវ​ធម៌​ជា​គូៗ​នឹងគ្នា​នុ៎ះ​ ​យ៉ាងនេះ​ ​គឺ​កាយ​នេះ​ផង​(​២​)​ ​នាមរូប​ខាងក្រៅ​ផង​(​៣​)​ ​បុគ្គល​ពាល​ដែល​ផស្សា​យតនៈ​(​៤​)​ ​ទាំង៦​ ​
​(​១​)​ ​[​អដ្ឋកថា​ចារ្យ​ ​លោក​ពន្យល់​ថា​ ​កាយ​កើតឡើង​ដោយសារ​អវិជ្ជា​ ​និង​តណ្ហា​។​ ​(​២​)​ ​បានខាង​កាយ​ ​មានវិញ្ញាណ​របស់​ខ្លួនឯង​។​ ​(​៣​)​ ​បានខាង​កាយ​មានវិញ្ញាណ​របស់​អ្នកដទៃ​។​ ​(​៤​)​ ​សំដៅយក​អាយតនៈ៦​ ​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636848564338270860
ទៅកាន់ទំព័រ៖