ព្រះត្រៃបិដក ភាគ ៣១
[៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគត កើតឡើងក្តី ព្រះតថាគត មិនទាន់កើតឡើងក្តី ធាតុ
(១) នោះ ធម្មដ្ឋិតិ
(២) នោះ ធម្មនិយាម
(៣) នោះ ឥទប្បច្ច័យ
(៤) នោះ តែងឋិតនៅជាធម្មតា តថាគត ត្រាស់ដឹង យល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ហើយ ទើបប្រាប់សំដែង ពន្យល់ តែងតាំង បើកបង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ។ ម្នាលភិក្ខុទាំងឡាយ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ។បេ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះភពជាបច្ច័យ... ម្នាលភិក្ខុទាំងឡាយ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ... ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ... ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ... ម្នាលភិក្ខុទាំងឡាយ វេទនាកើតមាន ព្រោះផស្សៈ
(១) សភាពនៃធម៌ ដែលជាតួបច្ច័យ ហៅថា ធាតុ។ (២) ធម៌កើតឡើងអំពីបច្ច័យ អាស្រ័យគ្នា ហើយឋិតនៅ ហៅថា ធម្មដ្ឋិតិ។ (៣) បច្ច័យដែលកំណត់នូវធម៌ ហៅថា ធម្មនិយាម។ (៤) បច្ច័យនៃធម៌ មានជរាមរណៈ ជាដើមនេះ ហៅថា ឥទប្បច្ច័យ។
ID: 636848565697298592
ទៅកាន់ទំព័រ៖