ព្រះត្រៃបិដក ភាគ ៣១

ទសពល​វគ្គ​


 [​៦៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ប្រកបដោយ​កម្លាំង​ ​១០ផង​ ​ប្រកបដោយ​វេ​សា​រជ្ជ​ធម៌​(​១​)​ ​៤ផង​ ​រមែង​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ​ ​បន្លឺ​នូវ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ថា​ ​រូប​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​រូប​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​រូប​ដូច្នេះ​ ​វេទនា​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​វេទនា​ ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​វេទនា​ដូច្នេះ​ ​សញ្ញា​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​សញ្ញា​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​សញ្ញា​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​វិញ្ញាណ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​វិញ្ញាណ​ដូច្នេះ​ ​កាលបើ​ធម្មជាត​នេះ​មាន​ ​ធម្មជាត​នេះ​ក៏មានដែរ​ ​ព្រោះ​ការ​កើតឡើង​នៃ​ធម្មជាត​នេះ​ ​ទើប​ធម្មជាត​នេះ​កើតឡើង​ដែរ​ ​កាលបើ​ធម្មជាត​នេះ​មិន​មាន​ ​ធម្មជាត​នេះ​ក៏​មិន​មាន​ដែរ​ ​ព្រោះ​ការ​រលត់​ទៅ​នៃ​ធម្មជាត​នេះ​ ​ទើប​ធម្មជាត​នេះ​រលត់​ទៅ​ដែរ​ ​គឺថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​
​(​១​)​ ​សេចក្តី​ក្លៀវក្លា​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636848567015944014
ទៅកាន់ទំព័រ៖