ព្រះត្រៃបិដក ភាគ ៣១

 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភព​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​(​១​)​ ​នេះ​ ​មាន៣គឺ​ ​កាមភព១​ ​រូបភព១​ ​អរូបភព១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភព​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបាទាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​នេះ​ ​មាន៤គឺ​ ​កាមុបាទាន១​ ​ទិ​ដ្ឋុ​បា​ទាន១​ ​សីលព្វតុបាទាន១​ ​អត្ត​វា​ទុ​បា​ទាន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឧបាទាន​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តណ្ហា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​តណ្ហា​នេះ​ ​មាន៦​ ​គឺ​ ​រូប​តណ្ហា១​ ​សទ្ទ​តណ្ហា១​ ​គន្ធ​តណ្ហា១​ ​រស​តណ្ហា១​ ​ផោដ្ឋព្វ​តណ្ហា១​ ​ធម្ម​តណ្ហា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​តណ្ហា​។​
 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​វេទនា​នេះ​ ​មាន៦គឺ​ ​វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​សោ​ត​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស១​ ​វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស១​ ​វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​។​
​(​១​)​ ​លំនៅ​នៃ​កំណើត​សត្វ​។​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636848554235523016
ទៅកាន់ទំព័រ៖