ព្រះត្រៃបិដក ភាគ ៣១

 [​៦៨​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​ ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​កិរិយា​អស់​ទៅ​នៃ​អាសវៈ​ ​ចំពោះតែ​បុគ្គល​ ​ដែល​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​មិន​ពោល​ចំពោះ​បុគ្គល​ ​ដែល​មិនដឹង​ច្បាស់​ ​មិនឃើញ​ច្បាស់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​កាល​ដឹង​អ្វី​ ​កាល​ឃើញ​អ្វី​ ​ទើប​មានការ​អស់​ទៅ​នៃ​អាសវៈ​។​ ​បុគ្គល​ដឹង​ ​ឃើញថា​ ​រូប​ ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​រូប​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​រូប​ដូច្នេះ​។​បេ​។​ ​វេទនា​ដូច្នេះ​។​បេ​។​ ​សញ្ញា​ដូច្នេះ​។​បេ​។​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​។​បេ​។​ ​វិញ្ញាណ​ដូច្នេះ​ ​ហេតុ​ជាទី​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ​ ​សេចក្តី​រលត់​នៃ​វិញ្ញាណ​ដូច្នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​យ៉ាងនេះ​ ​កាល​ឃើញ​យ៉ាងនេះ​ឯង​ ​ទើប​មានការ​អស់​ទៅ​នៃ​អាសវៈ​។​
 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ធម៌​(​១​)​ ​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ ​កើតឡើង​ហើយ​ ​ខយ​ញ្ញាណ​(​២​)​ ​ណា​ ​កើតឡើង​ដែរ​ ​តថាគត​ពោល​ថា​ ​ខយ​ញ្ញាណ​នោះ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​ខយ​ញ្ញាណ​ ​តើ​ដូចម្តេច​។​ ​
​(​១​)​ ​បាន​ដល់​អរហត្តផល​។​ ​(​២​)​ ​សេចក្តី​ដឹង​ក្នុង​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ ​បាន​ដល់​បដិ​វេក​ញ្ញាណ​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636848568565322633
ទៅកាន់ទំព័រ៖