ព្រះត្រៃបិដក ភាគ ៣១

គប្បី​ឆ្លើយ​ថា​ ​វិមុត្តិ​ ​គឺ​អរហត្តផល​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​វិមុត្តិ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​វិ​រាគៈ​ ​គឺ​មគ្គ​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​វិ​រាគៈ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​វិ​រាគៈ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​និ​ព្វិ​ទា​ញាណ​ ​គឺ​ពល​វ​វិបស្សនា​(​១​)​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​និ​ព្វិ​ទា​ញាណ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​និ​ព្វិ​ទា​ញាណ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​គឺ​តរុណ​វិបស្សនា​(​២​)​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​សមាធិ​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សមាធិ​ប្រកបដោយ​ហេតុ​ ​
​(​១​)​ ​បាន​ដល់​ញាណ​ទាំង៤​ ​គឺ​ភយ​តូប​ដ្ឋាន​ញ្ញាណ១​ ​អា​ទី​នវានុបស្ស​នា​ញាណ១​ ​មុ​ញ្ចិ​តុ​កាម្យតា​ញាណ១​ ​សង្ខា​រូ​បេ​ក្ខា​ញាណ១​។​ ​(​២​)​ ​បាន​ដល់​ញាណ​ទាំង៤​ ​គឺ​សង្ខារ​បរិច្ឆេទ​ញ្ញាណ១​ ​កង្ខា​វិត​រណ​ញ្ញាណ១​ ​សម្ម​សន​ញ្ញាណ១​ ​មគ្គា​មគ្គញ្ញាណ១​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636848568862219615
ទៅកាន់ទំព័រ៖