ព្រះត្រៃបិដក ភាគ ៣១

 ​[​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹកភ្លៀង​មាន​គ្រាប់​ដ៏​ថ្លោស​ ​បង្អុរ​ចុះ​លើ​ភ្នំ​ ​កាល​ទឹក​នោះ​ ​ហូរ​ទៅកាន់​ទី​ទាប​ ​រមែង​ញុំាង​ជ្រោះ​ភ្នំ​ ​ក្រហែង​ ​និង​ប្រឡាយ​ទឹក​ឲ្យ​ពេញ​ ​កាលបើ​ជ្រោះ​ភ្នំ​ ​ក្រហែង​ ​និង​ប្រឡាយ​ទឹក​ពេញ​ហើយ​ ​រមែង​ញុំាង​ត្រពាំង​តូច​ឲ្យ​ពេញ​ ​កាលបើ​ត្រពាំង​តូច​ពេញ​ហើយ​ ​រមែង​ញុំាង​បឹង​ឲ្យ​ពេញ​ ​កាលបើ​បឹង​ពេញ​ហើយ​ ​រមែង​ញុំាង​ស្ទឹង​ឲ្យ​ពេញ​ ​កាលបើ​ស្ទឹង​ពេញ​ហើយ​ ​រមែង​ញុំាង​ទន្លេ​ឲ្យ​ពេញ​ ​កាលបើ​ទន្លេ​ពេញ​ហើយ​ ​រមែង​ញុំាង​មហាសមុទ្រ​ឲ្យ​ពេញ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មាន​អវិជ្ជា​ជាហេតុ​ ​វិញ្ញាណ​ ​មាន​សង្ខារ​ជាហេតុ​ ​នាមរូប​ ​មានវិញ្ញាណ​ជាហេតុ​ ​ស​ឡាយ​ត​នៈ​ ​មាន​នាមរូប​ជាហេតុ​ ​ផស្សៈ​ ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​វេទនា​ ​មាន​ផស្សៈ​ជាហេតុ​ ​តណ្ហា​មាន​វេទនា​ជាហេតុ​ ​ឧបាទាន​ ​មាន​តណ្ហា​ជាហេតុ​ ​ភព​ ​មាន​ឧបាទាន​ជាហេតុ​ ​ជាតិ​មាន​ភព​ជាហេតុ​ ​ទុក្ខ​ ​មាន​ជាតិ​ជាហេតុ​ ​សទ្ធា​មានទុក្ខ​ជាហេតុ​ ​បា​មុ​ជ្ជៈ​ ​មាន​សទ្ធា​ជាហេតុ​ ​បីតិ​ ​មាន​បា​មុ​ជ្ជៈ​ជាហេតុ​ ​បស្ស​ទ្ធិ​ ​មាន​បីតិ​ជាហេតុ​ ​សុខៈ​ ​មា​នប​ស្ស​ទ្ធិ​ជាហេតុ​ ​សមាធិ​ ​មាន​សុខៈ​ជាហេតុ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​សមាធិ​ជាហេតុ​ ​និ​ព្វិ​ទា​ញាណ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636848569664865524
ទៅកាន់ទំព័រ៖