ព្រះត្រៃបិដក ភាគ ៣១

 ​[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ផស្សៈ​នេះ​ ​មាន៦គឺ​ ​ចក្ខុ​សម្ផ័​ស្ស១​ ​សោ​ត​សម្ផ័​ស្ស១​ ​ឃាន​សម្ផ័​ស្ស១​ ​ជិវ្ហា​សម្ផ័​ស្ស១​ ​កា​យស​ម្ផ័ស្ស១​ ​មនោ​សម្ផ័​ស្ស១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ផស្សៈ​។​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាយតនៈ៦​ ​តើ​ដូចម្តេច​។​ ​ចក្ខ្វាយតនៈ១​ ​សោតាយតនៈ១​ ​ឃានាយតនៈ១​ ​ជិវ្ហាយតនៈ១​ ​កាយាយតនៈ១​ ​មនាយតនៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អាយតនៈ៦​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​នាមរូប​ ​តើ​ដូចម្តេច​។​ ​វេទនា១​ ​សញ្ញា១​ ​ចេតនា១​ ​ផស្សៈ១​ ​មនសិ​កា​រៈ១​ ​នេះ​ហៅថា​ ​នាម​។​ ​មហាភូតរូប៤​ ​និង​ឧបា​ទាយ​រូប​ ​របស់​មហាភូតរូប៤នេះ​ ​ហៅថា​ ​រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាម​នេះ​ផង​ ​រូប​នេះ​ផង​ ​នេះ​ហៅថា​ ​នាមរូប​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិញ្ញាណ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​វិញ្ញាណ​នេះ​ ​មាន៦គឺ​ ​ចក្ខុវិញ្ញាណ១​ ​សោតវិញ្ញាណ១​ ​ឃានវិញ្ញាណ១​ ​ជិវ្ហា​វិញ្ញាណ១​ ​កាយវិញ្ញាណ១​ ​មនោវិញ្ញាណ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិញ្ញាណ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636848554532660011
ទៅកាន់ទំព័រ៖