ព្រះត្រៃបិដក ភាគ ៣១
មានសេចក្តីត្រិះរិះ ដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនៅព្រឹកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅកាន់អារាមនៃពួកអន្យតិរ្ថិយបរិព្វាជកសិន។ ម្នាលអានន្ទ លំដាប់នោះ តថាគតចូលទៅកាន់អារាម នៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលអានន្ទ លុះតថាគតអង្គុយក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះគោតមមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ
ID: 636848571657999524
ទៅកាន់ទំព័រ៖