ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជាតិ​ ​មាន​ភព​ជាហេតុ​ ​មាន​ភព​នាំឲ្យកើត​ ​មាន​ភព​ជា​កំណើត​ ​មាន​ភព​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​ភព​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភព​ ​មាន​ឧបាទាន​ជាហេតុ​ ​មាន​ឧបាទាន​នាំឲ្យកើត​ ​មាន​ឧបាទាន​ជា​កំណើត​ ​មាន​ឧបាទាន​ជា​ប្រភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​ឧបាទាន​។​បេ​។​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​តណ្ហា​។​បេ​។​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​វេទនា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះ​ផស្សៈ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636848572562151239
ទៅកាន់ទំព័រ៖