ព្រះត្រៃបិដក ភាគ ៣១

 ​[​៨១​]​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ស្តាប់​ការចរចា​នេះ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជាមួយនឹង​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ហើយ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ការចរចា​ ​ទាំងអស់​នោះ​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ជាមួយនឹង​ព្រះ​ភូមិ​ជៈ​មាន​អាយុ​ ​ចំពោះ​ព្រះមានព្រះភាគ​។​
 ​[​៨២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ត្រង់​ពាក្យ​ដែល​សារីបុត្ត​ព្យាករ​ ​ឈ្មោះថា​ ​ព្យាករ​ដោយ​ប្រពៃ​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ ​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​តើ​អាស្រ័យហេតុ​ដូចម្តេច​ ​គឺ​អាស្រ័យ​ផស្សៈ​ ​កាលបើ​បុគ្គល​ពោល​ដូច្នេះ​ ​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​តថាគត​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​តថាគត​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636848573572269014
ទៅកាន់ទំព័រ៖