ព្រះត្រៃបិដក ភាគ ៣១

 [​៨៣​]​ ​ម្នាល​អានន្ទ​ ​កាលបើ​កាយ​មាន​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​កាយ​សញ្ចេតនា​(​១​)​ ​ជាហេតុ​ ​ម្នាល​អានន្ទ​ ​កាលបើ​វាចា​មាន​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​វចី​សញ្ចេតនា​ជាហេតុ​ ​ម្នាល​អានន្ទ​ ​កាលបើ​មនោ​មាន​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​មនោសញ្ចេតនា​ជាហេតុ​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​កាយសង្ខារ​(​២​)​ ​ណា​ ​បុគ្គល​តែង​ធ្វើ​កាយសង្ខារ​នោះ​ដោយខ្លួនឯង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​កាយសង្ខារ​ណា​ ​បុគ្គល​ទាំងឡាយ​ដទៃ​ ​តែង​ធ្វើ​កាយសង្ខារ​នោះ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​កាយសង្ខារ​ណា​ ​បុគ្គល​កាល​ដឹង​ច្បាស់​ ​តែង​ធ្វើ​កាយសង្ខារ​នោះ​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​កាយសង្ខារ​ណា​ ​បុគ្គល​មិនដឹង​ច្បាស់​ ​តែង​ធ្វើ​កាយសង្ខារ​នោះ​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​វចីសង្ខារ​ណា​ ​បុគ្គល​តែង​ធ្វើ​វចីសង្ខារ​នោះ​ដោយខ្លួនឯង​ ​ក៏​មាន​។​ ​ម្នាល​អានន្ទ​ ​
​(​១​)​ ​ចេតនា​ដែល​កើតឡើង​ក្នុង​កាយទ្វារ​។​ ​(​២​)​ ​កាយ​កម្ម​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636848574102699353
ទៅកាន់ទំព័រ៖