ព្រះត្រៃបិដក ភាគ ៣១
សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើវចីសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើវចីសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលតែងធ្វើមនោសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើមនោសង្ខារនោះក៏មាន។ ម្នាលអានន្ទ បុគ្គលដឹងច្បាស់។បេ។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺមនោសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើមនោសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ អវិជ្ជាធ្លាក់ចុះរឿយៗ ក្នុងធម៌ទាំងនេះឯង។
ID: 636848574369274600
ទៅកាន់ទំព័រ៖