ព្រះត្រៃបិដក ភាគ ៣១

 [​៨៤​]​ ​ម្នាល​អានន្ទ​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​កាយ​ណា​ ​កាយ​នោះ​ ​មិន​មាន​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​។​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​វាចា​ណា​ ​វាចា​នោះ​ ​មិន​មាន​។​ ​សុខ​ ​និង​ទុក្ខ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​ចិត្ត​ណា​ ​ចិត្ត​នោះ​ ​មិន​មាន​ ​ខេត្ត​ក្តី​ ​មិន​មាន​។​ ​វត្ថុ​ក្តី​ ​មិន​មាន​។​ ​អាយតនៈ​ក្តី​ ​មិន​មាន​។​ ​សុខ​ ​និង​ទុក្ខ​ ​ខាងក្នុង​ ​កើតឡើង​ជាប់​ដោយ​បច្ច័យ​ ​គឺ​អធិករណៈ​(​១​)​ ​ណា​ ​អធិករណ៍​នោះ​ក្តី​ ​មិន​មាន​។​ ​ចប់​សូត្រ​ទី៥​។​ ​
 [​៨៥​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
 [​៨៦​]​ ​លុះ​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​
​(​១​)​ ​ហេតុ​។​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636848574733905456
ទៅកាន់ទំព័រ៖