ព្រះត្រៃបិដក ភាគ ៣១

​ព្យាករ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​ទាំង​លំអាន​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ហើយ​ ​ក៏​មិន​មកកាន់​ឋានៈ​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​ ​ម្នាល​ឧប​វា​ណៈ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំង៤ពួក​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​តែ​ទុក្ខ​នោះ​ឯង​ ​កើតឡើង​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​តែ​ទុក្ខ​នោះ​ឯង​ ​កើតឡើង​ ​ព្រោះ​ផស្ស​ជា​បច្ច័យ​។​ ​ម្នាល​ឧប​វា​ណៈ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំង៤ពួក​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​គឺ​បុគ្គល​ធ្វើ​ដោយខ្លួនឯង​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​។​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​បញ្ញត្ត​ថា​ ​ទុក្ខ​ ​មិនមែន​ជា​អំពើ​របស់​ខ្លួន​ ​មិនមែន​ជា​អំពើ​របស់​បុគ្គល​ដទៃ​ ​គឺ​កើតឡើង​ដោយ​មិន​អាស្រ័យហេតុ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទទួល​ទុក្ខ​ក្រៅអំពី​ផស្សៈ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ចប់​សូត្រ​ទី៦​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636848575130458138
ទៅកាន់ទំព័រ៖