ព្រះត្រៃបិដក ភាគ ៣១
ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថា មកកាន់ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។ ចប់ សូត្រទី៧។
[៩១] ទ្រង់គង់នៅជិតក្រុងសាវត្ថី.... ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើង នៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព... ដឹងច្បាស់នូវឧបាទាន... ដឹងច្បាស់នូវតណ្ហា... ដឹងច្បាស់នូវវេទនា... ដឹងច្បាស់នូវផស្សៈ... ដឹងច្បាស់នូវសឡាយតនៈ... ដឹងច្បាស់នូវនាមរូប ... ដឹងច្បាស់នូវវិញ្ញាណ... ដឹងច្បាស់នូវសង្ខារទាំងឡាយ ... ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។
ID: 636848575872590585
ទៅកាន់ទំព័រ៖