ព្រះត្រៃបិដក ភាគ ៣១
ព្រះសទ្ធម្មនេះក៏បាន ថា ឃើញនូវព្រះសទ្ធម្មនេះក៏បាន ថា ប្រកបដោយសេក្ខញ្ញាណក៏បាន ថា ប្រកបដោយសេក្ខវិជ្ជាក៏បាន ថា ដល់ព្រមនូវធម្មស្រោតក៏បាន ថា ជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថា ឋិតអែបនែប នូវទ្វារនៃអមតៈ គឺព្រះនិព្វានក៏បាន។ ចប់ សូត្រទី៨។
[៩៤] ទ្រង់គង់នៅជិតក្រុងសាវត្ថី.... ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនកំណត់ដឹងនូវជរា និងមរណៈ មិនកំណត់ដឹងនូវការកើតឡើង នៃជរា និងមរណៈ មិនកំណត់ដឹងនូវទីរលត់នៃជរា និងមរណៈ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ។ មិនកំណត់ដឹងនូវជាតិ។បេ។ មិនកំណត់ដឹងនូវភព... ឧបាទាន... តណ្ហា... វេទនា... ផស្សៈ... សឡាយតនៈ... នាមរូប ... វិញ្ញាណ... នូវសង្ខារទាំងឡាយ មិនកំណត់ដឹងនូវការកើតឡើង នៃសង្ខារ មិនកំណត់ដឹងនូវទីរលត់នៃសង្ខារ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង មិនបានសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង
ID: 636848576489995899
ទៅកាន់ទំព័រ៖