ព្រះត្រៃបិដក ភាគ ៣១

​មិន​តែប៉ុណ្ណោះ​ ​សមណព្រាហ្មណ៍​មាន​អាយុ​ទាំង​នុ៎ះឯង​ ​រមែង​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិន​សម្រេច​ ​នូវ​សាមញ្ញ​ផល​ ​ឬ​ព្រហ្មញ្ញ​ផល​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ទេ​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​កំណត់​ដឹង​នូវ​ជរា​ ​និង​មរណៈ​ ​កំណត់​ដឹង​នូវ​ការ​កើតឡើង​ ​នៃជ​រា​ ​និង​មរណៈ​ ​កំណត់​ដឹង​នូវ​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​កំណត់​ដឹង​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​និង​មរណៈ​។​ ​កំណត់​ដឹង​នូវ​ជាតិ​។​បេ​។​ ​កំណត់​ដឹង​នូវ​ភព​.​.​.​ ​ឧបាទាន​.​.​.​ ​តណ្ហា​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​ ​នាមរូប​ ​.​.​.​ ​វិញ្ញាណ​.​.​.​ ​នូវ​សង្ខារ​ទាំងឡាយ​ ​កំណត់​ដឹង​នូវ​ការ​កើតឡើង​ ​នៃ​សង្ខារ​ ​កំណត់​ដឹង​នូវ​ទី​រលត់​នៃ​សង្ខារ​ ​កំណត់​ដឹង​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​បាន​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​មិន​តែប៉ុណ្ណោះ​ ​សមណព្រាហ្មណ៍​មាន​អាយុ​ទាំងនោះ​ឯង​ ​រមែង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​សាមញ្ញ​ផល​ផង​ ​នូវ​ព្រហ្មញ្ញ​ផល​ផង​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ចប់​សូត្រ​ ​ទី៩​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636848576699977909
ទៅកាន់ទំព័រ៖