ព្រះត្រៃបិដក ភាគ ៣១
លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បានលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវទីពឹង ក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែព្រះសារីបុត្តមានអាយុ បានដល់នូវទីពឹងក្នុងធម្មវិន័យនេះហើយ។ ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ។ ព្រះកឡារខត្តិយៈពោលថា ម្នាលអាវុសោ ចុះបដិសន្ធិក្នុងខាងមុខទៀត។ ម្នាលអាវុសោ ខ្ញុំមិនងឿងឆ្ងល់ទេ។
[១០៥] គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ពោលអួតព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ
ID: 636848580818883497
ទៅកាន់ទំព័រ៖