ព្រះត្រៃបិដក ភាគ ៣១

 ​[​១១៥​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុង​ទីនោះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​បាន​សួរ​ប្រស្នា​ទី១នឹង​ខ្ញុំ​ ​ជា​ប្រស្នា​ដែល​ខ្ញុំ​មិនធ្លាប់​ដឹងពី​មុន​មក​ទេ​ ​សេចក្តី​យឺតយូរ​ ​ក្នុង​ការ​ដោះស្រាយ​ ​ក៏​កើតមាន​ដល់​ខ្ញុំ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលដែល​ព្រះមានព្រះភាគ​ ​បាន​អនុមោទនា​ប្រស្នា​ជាដំបូង​របស់ខ្ញុំ​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​អាត្មាអញ​ ​អស់​មួយថ្ងៃ​ ​អាត្មាអញ​ ​អាច​នឹង​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​អស់​មួយថ្ងៃ​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​អាត្មាអញ​ ​អស់​មួយ​យប់​ ​អាត្មាអញ​ ​អាច​នឹង​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636848583302445549
ទៅកាន់ទំព័រ៖