ព្រះត្រៃបិដក ភាគ ៣១

 ​[​១១៦​]​ ​គ្រានោះ​ ​ក​ឡា​រ​ខត្តិយ​ភិក្ខុ​ ​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ក​ឡា​រ​ខត្តិយ​ភិក្ខុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បន្លឺ​សីហនាទ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​បាន​សួរ​ប្រស្នា​ទី១នឹង​ខ្ញុំ​ ​ជា​ប្រស្នា​ដែល​ខ្ញុំ​មិនធ្លាប់​ដឹង​មក​ពីកាលមុន​ទេ​ ​សេចក្តី​យឺតយូរ​ ​ក្នុង​ការ​ដោះស្រាយ​ ​ក៏​កើតមាន​ដល់​ខ្ញុំ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណាបើ​ព្រះមានព្រះភាគ​ ​បាន​អនុមោទនា​ប្រស្នា​ជាដំបូង​ ​របស់ខ្ញុំ​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​អាត្មាអញ​ ​អស់១ថ្ងៃ​ ​អាត្មាអញ​ ​អាច​នឹង​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​អស់១ថ្ងៃ​ ​ប្រសិនបើ​អស់១យប់​។​បេ​។​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​អាត្មាអញ​ ​អស់១យប់១ថ្ងៃ​.​.​.​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​អាត្មាអញ​ ​អស់២យប់២ថ្ងៃ​.​.​.​ ​៣យប់​ ​៣ថ្ងៃ​.​.​.​ ​៤យប់​ ​៤ថ្ងៃ​.​.​.​ ​៥យប់៥ថ្ងៃ​.​.​.​ ​៦យប់៦ថ្ងៃ​.​.​.​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636848583744050807
ទៅកាន់ទំព័រ៖