ព្រះត្រៃបិដក ភាគ ៣១

​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់៤យប់៤ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់៤យប់៤ថ្ងៃ​.​.​.​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់៥យប់៥ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់៥យប់៥ថ្ងៃ​.​.​.​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់៦យប់៦ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់៦យប់៦ថ្ងៃ​.​.​.​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​សារីបុត្ត​ ​អស់៧យប់៧ថ្ងៃ​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ប្រាប់​តថាគត​ ​អស់៧យប់៧ថ្ងៃ​បាន​។​ ​ចប់​សូត្រ​ទី២​។​
 [​១១៨​]​ ​ទ្រង់​គង់​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ញាណ​វត្ថុ៤៤ប្រការ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ប្រុង​ស្តាប់​ពាក្យ​នោះ​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​ពោល​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636848584275791221
ទៅកាន់ទំព័រ៖