ព្រះត្រៃបិដក ភាគ ៣១
សេចក្តីដឹងក្នុងសឡាយតនៈ១... សេចក្តីដឹងក្នុងនាមរូប១... សេចក្តីដឹងក្នុងវិញ្ញាណ១... សេចក្តីដឹងក្នុងសង្ខារទាំងឡាយ១... សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃសង្ខារ១ សេចក្តីដឹងក្នុងទីរលត់នៃសង្ខារ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ញាណវត្ថុ ៤៤ប្រការ ។
[១២០] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដោយប្រការដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ
ID: 636848584703625691
ទៅកាន់ទំព័រ៖