ព្រះត្រៃបិដក ភាគ ៣១
ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយក្នុងអនាគតកាល នឹងដឹងច្បាស់ នូវជរា និងមរណៈ នឹងដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ នឹងដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ នឹងដឹងច្បាស់នូវបដិបទា ដែលជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះ។ នេះជា អន្វយញ្ញាណ
(១) របស់អរិយសាវ័កនោះ។
[១២២] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺ ធម្មញ្ញាណ ១ អន្វយញ្ញាណ ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារនៃអមតនិព្វានក៏បាន។
(១) សេចក្តីដឹងក្នុងធម៌ ដែលប្រព្រឹត្តទៅតាមញាណ បានដល់បច្ចវេក្ខណញ្ញាណ។
ID: 636848585291809334
ទៅកាន់ទំព័រ៖