ព្រះត្រៃបិដក ភាគ ៣១
[១២៤] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃសង្ខារ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានដឹងច្បាស់ នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងដឹងច្បាស់ នូវសង្ខារទាំងឡាយ នឹងដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃសង្ខារ នឹងដឹងច្បាស់ នូវទីរលត់
ID: 636848585675321269
ទៅកាន់ទំព័រ៖