ព្រះត្រៃបិដក ភាគ ៣១

​ផ្សេង​តែ​ព្យញ្ជនៈ​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​រមែង​មិន​មាន​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​ក៏​រមែង​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​ ​មិន​ប៉ះពាល់​នូវ​អន្តធម៌​ ​ទាំង២នោះ​ឡើយ​ ​តែង​សំដែងធម៌​ ​ដោយបទ​កណ្តាល​ថា​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​។​។​បេ​។​ ​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​.​.​.​ ​ថា​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​.​.​.​ ​ថា​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​.​.​.​ ​ថា​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​.​.​.​ ​ថា​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​.​.​.​ ​ថា​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​.​.​.​ ​ថា​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636848598812092650
ទៅកាន់ទំព័រ៖