ព្រះត្រៃបិដក ភាគ ៣១

 ​[​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ពោល​ថា​ ​ជរា​ ​និង​មរណៈ​ ​ដូចម្តេច​ ​មួយទៀត​ ​ជរា​និង​មរណៈ​នេះ​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ពោល​ថា​ ​ជរា​ ​និង​មរណៈ​ ​ដទៃ​ ​មួយទៀត​ ​ជរា​និង​មរណៈ​នេះ​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ពាក្យ​ទាំង២នេះ​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេង​តែ​ព្យញ្ជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​រមែង​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​ក៏​រមែង​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មិន​ប៉ះពាល់​ ​នូវ​អន្តធម៌​ ​ទាំង២នោះ​ឡើយ​ ​តែង​សំដែងធម៌​ ​ដោយបទ​កណ្តាល​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​បេ​។​ ​ជាតិ​ ​ដូចម្តេច​.​.​.​ ​ភព​ ​ដូចម្តេច​.​.​.​ ​ឧបាទាន​ ​ដូចម្តេច​.​.​.​.​ ​តណ្ហា​ ​ដូចម្តេច​.​.​.​ ​វេទនា​ ​ដូចម្តេច​.​.​.​ ​ផស្សៈ​ ​ដូចម្តេច​.​.​.​ ​ស​ឡាយ​ត​នៈ​ ​ដូចម្តេច​.​.​.​ ​នាមរូប​ ​ដូចម្តេច​.​.​.​ ​វិញ្ញាណ​ដូចម្តេច​.​.​.​។​
 [​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ពោល​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដូចម្តេច​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ពោល​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដទៃ​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ពាក្យ​ទាំង២នេះ​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេង​តែ​ព្យញ្ជនៈ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636848599921606110
ទៅកាន់ទំព័រ៖