ព្រះត្រៃបិដក ភាគ ៣១
[១៤១] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច។បេ។ ភព ដូចម្តេច... ឧបាទាន ដូចម្តេច... តណ្ហា ដូចម្តេច... វេទនា ដូចម្តេច... ផស្សៈ ដូចម្តេច... សឡាយតនៈ ដូចម្តេច... នាមរូប ដូចម្តេច... វិញ្ញាណ ដូចម្តេច... ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។
[១៤២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។ ចប់សូត្រទី៦។
ID: 636848600423854837
ទៅកាន់ទំព័រ៖