ព្រះត្រៃបិដក ភាគ ៣១

 [​១៤៥​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​គ្គ​លញុំាង​ចេតនា​ណា​ ​ឲ្យ​ត្រិះរិះ​គិត​(​១​)​ក្តី​ ​ញុំាង​កប្បៈ​ណា​ ​ឲ្យ​សម្រេច​(​២​)​ ​ក្តី​ ​ញុំាង​អនុស័យ​ណា​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ក្តី​ ​ធម្មជាត​ ​មាន​ចេតនា​ជាដើម​នេះ​ ​ជា​អារម្មណ៍​(​៣​)​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​(​៤​)​ ​កាលបើ​អារម្មណ៍​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏មានដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​តាំងនៅ​ហើយ​ ​លូតលាស់​ឡើង​ហើយ​ ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​រមែង​មានត​ទៅ​ ​កាលបើ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​មានត​ទៅទៀត​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​កើតមាន​ព្រម​តទៅ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុ​គ្គ​លមិនញុំាង​ចេតនា​ ​ឲ្យ​ត្រិះរិះ​គិត​ក្តី​ ​មិន​ញុំាង​កប្បៈ​ឲ្យ​សម្រេច​ក្តី​ ​គ្រាន់​តែ​ញុំាង​អនុស័យ​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ ​អនុស័យ​នេះ​ ​ជា​អារម្មណ៍​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ ​កាលបើ​អារម្មណ៍​មាន​ហើយ​ ​ការតាំងនៅ​
​(​១​)​ ​សំដៅយក​កុសល​ចេតនា​ ​និង​អកុសលចេតនា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ភូមិ៣​។​ ​(​២​)​ ​សំដៅយក​តណ្ហា​កប្បៈ​ ​និង​ទិដ្ឋិ​កប្បៈ​ ​ដែល​មាន​ក្នុង​លោភ​សហគត​ចិត្ត​ទាំង៨​។​ ​(​៣​)​ ​អារម្មណ៍​ ​គឺ​បច្ច័យ​។​ ​(​៤​)​ ​វិញ្ញាណ​ ​គឺ​កម្ម​វិញ្ញាណ​។​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636848601112164206
ទៅកាន់ទំព័រ៖