ព្រះត្រៃបិដក ភាគ ៣១

​ការ​រលត់​នៃជ​រា​ ​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរា​និង​មរណៈ​ក៏​មិន​មាន​ ​ការ​រលត់​នៃជ​រា​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​ជាតិ​មិន​មាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ភព​មិន​មាន​ ​ជាតិ​ក៏​មិន​មាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​ភព​មិន​មាន​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ឧបាទាន​មិន​មាន​ ​ភព​ក៏​មិន​មាន​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636848556296360889
ទៅកាន់ទំព័រ៖