ព្រះត្រៃបិដក ភាគ ៣១

​មិន​មាន​ ​របស់​នេះ​ក៏​មិន​មាន​ ​របស់​នេះ​រលត់​ទៅ​ ​ព្រោះ​រលត់​របស់​នេះ​ ​សង្ខារ​ទាំងឡាយ​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ញាយ​ធម៌​ ​ដ៏​ប្រសើរ​នេះ​ហើយ​ ​ដែល​អរិយសាវ័ក​នោះ​ ​ឃើញ​ដោយ​ប្រពៃ​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​។​
 [​១៥៥​]​ ​ម្នាល​គហបតី​ ​កាលណាបើ​ភ័យ​ ​ឬ​ពៀរ​ទាំង៥ប្រការ​នេះ​ ​គឺ​អរិយសាវ័ក​ ​រម្ងាប់​ហើយ​ ​អរិយសាវ័ក​នោះ​ ​ឈ្មោះថា​ ​បាន​ប្រកបដោយ​អង្គ​ ​នៃ​សោតាបត្តិ​ ​៤ប្រការ​នេះ​ផង​ ​ទាំង​ញាយ​ធម៌​ដ៏​ប្រសើរ​នេះ​ ​ក៏​អរិយសាវ័ក​ ​បានឃើញ​ដោយ​ប្រពៃ​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ផង​ ​អរិយសាវ័ក​នោះ​ ​បើ​ចង់​ព្យាករ​ ​ក៏​គប្បី​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​ប្រេតវិស័យ​ហើយ​ ​អស់​អបាយ​ទុគ្គតិ​វិនិបាត​ហើយ​ ​ជា​អ្នក​បាន​ដល់​នូវ​សោតៈ​ ​មាន​សភាព​មិនបាន​ធ្លាក់ចុះ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ដូច្នេះ​ក៏បាន​។​ ​ចប់​សូត្រ​ទី១​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636848604115045961
ទៅកាន់ទំព័រ៖