ព្រះត្រៃបិដក ភាគ ៣១

​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​.​.​.​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​កើតឡើង​បាន​ ​ក៏​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​គឺ​ចិត្ត​ ​១​ ​ធម្មារម្មណ៍១​ ​មនោវិញ្ញាណ១​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​ហេតុ​នាំឲ្យកើត​ទុក្ខ​។​
 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សេចក្តី​រលត់​នៃ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ ​និង​រូប​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636848605318484794
ទៅកាន់ទំព័រ៖