ព្រះត្រៃបិដក ភាគ ៣១
[១៦៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងហេតុ ដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ... ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតសង្ខារលោក តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង... ព្រោះអាស្រ័យច្រមុះ និងក្លិន... ព្រោះអាស្រ័យអណ្តាត និងរស ... ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ... មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ
ID: 636848605763810265
ទៅកាន់ទំព័រ៖