ព្រះត្រៃបិដក ភាគ ៣១

 ​[​១៧៥​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ ​លោកាយតិកៈ​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​
 [​១៧៦​]​ ​លុះ​ ​លោកា​យតិ​ក​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​របស់​ទាំងអស់​ ​មាន​ឬ​ហ្ន៎​។​ ​ព្រះអង្គ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​ ​មាន​ ​នេះ​ ​ជា​លោកាយតៈ​ជា​ច្បង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​របស់​ទាំងអស់​ ​មិន​មាន​ទេ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​ ​មិន​មាន​ ​នេះ​ ​ជា​លោកាយតៈ​ទីពីរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​របស់​ទាំងអស់​ ​មាន​សភាព​តែមួយ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​ ​មាន​សភាព​តែមួយ​ ​នេះ​ជា​លោកាយតៈ​ទីបី​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​របស់​ទាំងអស់​ ​មាន​សភាព​ផ្សេងគ្នា​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​ ​មាន​សភាព​ផ្សេងគ្នា​ ​នេះ​ជា​លោកាយតៈ​ទី​បួន​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិនបាន​ប៉ះពាល់​ផ្លូវ​លាមក​ទាំង២នេះ​ទេ​ ​សំដែងធម៌​តាមផ្លូវ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636848607823478071
ទៅកាន់ទំព័រ៖