ព្រះត្រៃបិដក ភាគ ៣១

​ទើប​សង្ខារ​ទាំងឡាយ​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​វិញ្ញាណ​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​នាមរូប​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​ស​ឡាយ​ត​នៈ​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​ផស្សៈ​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​វេទនា​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​តណ្ហា​មិន​មាន​។​បេ​។​ ​ឧបាទាន​.​.​.​ ​ភព​.​.​.​ ​ជាតិ​.​.​.​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ទើប​ជរាមរណៈ​មិន​មាន​ ​ដូច្នេះ​ឡើយ​។​
 [​១៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មាន​ញាណ​ក្នុង​ធម៌​នោះ​ ​ព្រោះ​បច្ច័យ​ដែល​កើ​ត​តៗ​គ្នា​ថា​ ​កាលបើ​របស់​នេះ​ ​មិន​មាន​ ​របស់​នេះ​ក៏​មិន​មាន​ ​របស់​នេះ​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​ ​នៃ​របស់​នេះ​ ​គឺ​កាលបើ​អវិជ្ជា​មិន​មាន​ ​សង្ខារ​ទាំងឡាយ​ ​ក៏​មិន​មាន​ ​កាលបើ​សង្ខារ​ទាំងឡាយ​មិន​មាន​ ​វិញ្ញាណ​ក៏​មិន​មាន​ ​កាលបើ​វិញ្ញាណ​មិន​មាន​ ​នាមរូប​ក៏​មិន​មាន​ ​កាលបើ​នាមរូប​មិន​មាន​ ​ស​ឡាយ​ត​នៈ​ក៏​មិន​មាន​។​បេ​។​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរាមរណៈ​ក៏​មិន​មាន​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​លោក​នេះ​ ​តែង​រលត់​យ៉ាងនេះ​។​
 [​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ដែល​នាំឲ្យកើត​សង្ខារលោក​ ​និង​សេចក្តី​រលត់​នៃ​សង្ខារលោក​យ៉ាងនេះ​ ​ក្នុង​កាលណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636848609336594617
ទៅកាន់ទំព័រ៖