ព្រះត្រៃបិដក ភាគ ៣១

 ​[​១៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​លះបង់​អវិជ្ជា​ចោល​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​។​ ​ព្រោះតែ​ការ​បាត់​ទៅ​នៃ​អវិជ្ជា​ ​ព្រោះតែ​ការ​កើតឡើង​នៃ​វិជ្ជា​ ​បាន​ជា​ភិក្ខុ​នោះ​ ​លែង​តាក់តែង​បុញ្ញាភិសង្ខារ​ ​លែង​តាក់តែង​អបុញ្ញាភិសង្ខារ​ ​លែង​តាក់​តែង​អនេ​ជា​ភិ​សង្ខារ​ ​កាលបើ​លែង​តាក់តែង​ ​លែង​សន្សំ​ហើយ​ ​ក៏​លែង​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​សោះ​ឡើយ​ ​កាលបើ​លែង​ប្រកាន់​ហើយ​ ​ក៏​ឥត​តក់ស្លុត​ ​កាលបើ​ឥត​តក់ស្លុត​ហើយ​ ​រមែង​រលត់កិលេស​ ​ដោយចំពោះ​ខ្លួនឯង​ ​ទើប​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​វេទនា​ជា​សុខ​ ​ក៏​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ប្រកាន់​ហើយ​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ត្រេកអរ​ហើយ​។​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​វេទនា​ជា​ទុក្ខ​ ​ក៏​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ប្រកាន់​ហើយ​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ត្រេកអរ​ហើយ​។​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​វេទនា​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636848610907904490
ទៅកាន់ទំព័រ៖