ព្រះត្រៃបិដក ភាគ ៣១

​កាលបើ​ភព​មិន​មាន​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​តើ​ជាតិ​នៅ​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​ប្រាកដ​ទេ​។​ ​កាលបើ​ជាតិ​មិន​មាន​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ដោយ​ប្រការ​ទាំងពួង​ ​តើ​ជរាមរណៈ​ ​នៅ​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​ប្រាកដ​ទេ​។​ ​
 [​១៩៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សំគាល់​ ​ចូរ​ជឿ​សេចក្តី​នុ៎ះ​ ​យ៉ាងនេះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ងឿងឆ្ងល់​ ​កុំ​សង្ស័យ​ក្នុង​ដំណើរ​នុ៎ះ​ឡើយ​ ​នេះឯង​ ​ជាទីបំផុត​នៃ​សេចក្តី​ទុក្ខ​។​ ​ចប់​សូត្រ​ទី១​។​
 [​១៩៦​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ ​(​ធម៌​ដែល​ប្រព្រឹត្តទៅ​ក្នុង​ភូមិ៣​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636848611893830882
ទៅកាន់ទំព័រ៖