ព្រះត្រៃបិដក ភាគ ៣១
[១៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហាក៏រលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[១៩៩] ម្នាលភិក្ខុទាំងឡាយ គំនរភ្លើងធំ របស់អ្នករកឧស១០នាក់ក្តី អ្នករកឧស២០នាក់ក្តី អ្នករកឧស៣០នាក់ក្តី អ្នករកឧស៤០នាក់ក្តី គប្បីឆេះ (តែបើ) បុរសមិនយកស្មៅស្ងួត មិនយកគោម័យស្ងួត មិនយកកំណាត់ឈើស្ងួត ទៅដាក់ក្នុងគំនរភ្លើងនោះ គ្រប់កាលទេ
ID: 636848612401689930
ទៅកាន់ទំព័រ៖