ព្រះត្រៃបិដក ភាគ ៣១

 ​[​២០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រទីប​ប្រេង​ ​ឆេះ​បាន​ ​ព្រោះ​អាស្រ័យ​ប្រេង​ផង​ ​ព្រោះ​អាស្រ័យ​ប្រឆេះ​ផង​ ​(​បើ​)​ ​បុរស​ចាក់​ប្រេង​ ​វេញ​ប្រឆេះ​ ​ដាក់​ក្នុង​ប្រទីប​ប្រេង​នោះ​គ្រប់​កាល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នេះ​ ​ប្រទីប​ប្រេង​ ​ដែល​មាន​ប្រេង​ ​និង​ប្រឆេះ​នោះ​ជា​អាហារ​ ​មាន​ប្រេង​ ​និង​ប្រឆេះ​នោះ​ជា​គ្រឿង​ឆេះ​ ​គប្បី​ឆេះ​ឡើង​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​ចម្រើនឡើង​ ​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ចម្រើនឡើង​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ​ ​ជាតិ​កើតឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតឡើង​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636848612915649327
ទៅកាន់ទំព័រ៖