ព្រះត្រៃបិដក ភាគ ៣១
ក៏ឈ្មោះថា បានកំណត់ដឹង នូវតណ្ហាទាំងបីដែរ កាលបើកំណត់ដឹង នូវតណ្ហាទាំងបីហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។
[២៤៤] ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណាហារ តើត្រូវយល់ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដូចជាពួករាជបុរស ចាប់បានចោរ ដែលប្រព្រឹត្តអំពើអាក្រក់ យកមកថ្វាយដល់ព្រះរាជាថា បពិត្រព្រះសម្មតិទេព បុគ្គលនេះ ជាចោររបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តអំពើអាក្រក់ សូមទ្រង់ដាក់អាជ្ញាដល់ចោរនេះ តាមព្រះរាជបំណង ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនេះ ១០០លំពែង ក្នុងវេលាព្រឹក រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងវេលាព្រឹក លុះដល់សម័យថ្ងៃត្រង់ ព្រះរាជាត្រាស់សួរ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បុរសនោះដូចម្តេចទៅ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ នៅរស់ដដែលទេ ព្រះរាជាមានព្រះបន្ទូល ចំពោះបុរសនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ចូរអ្នកទាំងឡាយ ទៅប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់ រាជបុរស ក៏ប្រហារបុរសនោះ ១០០លំពែង ក្នុងសម័យថ្ងៃត្រង់
ID: 636848619933370718
ទៅកាន់ទំព័រ៖