ព្រះត្រៃបិដក ភាគ ៣១
កាលបើកំណត់នឹងនូវនាម និងរូបហើយ តថាគតពោលថា កិច្ចណាមួយ ដែលអរិយសាវ័កត្រូវធ្វើតទៅទៀត មិនមានឡើយ។ ចប់សូត្រទី៣។
[២៤៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ អាហារនេះ មាន៤ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាន នៃពួកភូតសត្វផង ដើម្បីអនុគ្រោះ ដល់ពួកសម្ភវេសីសត្វផង។ អាហារ៤ តើដូចម្តេចខ្លះ។ គឺកវឡីការាហារ ដ៏គ្រោតគ្រាតក្តី ល្អិតក្តី (ជាទីមួយ) ផស្សាហារ ជាទីពីរ មនោសញ្ចេតនាហារ ជាទីបី វិញ្ញាណាហារ ជាទីបួន។ ម្នាលភិក្ខុទាំងឡាយ អាហារ៤នេះឯង ប្រព្រឹត្តទៅ ដើម្បីការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង។
ID: 636848622011179561
ទៅកាន់ទំព័រ៖