ព្រះត្រៃបិដក ភាគ ៣១
សង្ខារទាំងឡាយ ក៏ចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់ចិត្ត ក៏ដូច្នោះដែរ។
[២៤៨] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងកវឡីការាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងកវឡីការាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ
ID: 636848622811875359
ទៅកាន់ទំព័រ៖