ព្រះត្រៃបិដក ភាគ ៣១

​ក៏បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​មិន​មាន​ជាតិ​ ​ទើប​មិន​មាន​ជរាមរណៈ​ ​ព្រោះតែ​ជាតិ​រលត់​ ​ទើប​ជរាមរណៈ​រលត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​មិន​មាន​អ្វី​ហ្ន៎​ ​ទើប​មិន​មាន​ជាតិ​។​បេ​។​ ​ទើប​មិន​មាន​ភព​.​.​.​ ​មិន​មាន​ឧបាទាន​.​.​.​ ​មិន​មាន​តណ្ហា​.​.​.​ ​មិន​មាន​វេទនា​.​.​.​ ​មិន​មាន​ផស្សៈ​.​.​.​ ​មិន​មាន​អាយតនៈ៦​.​.​ ​មិន​មាន​នាមរូប​ ​ព្រោះតែ​អ្វី​រលត់​ ​ទើប​នាមរូប​រលត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​មិន​មានវិញ្ញាណ​ ​ទើប​មិន​មាន​នាមរូប​ ​ព្រោះតែ​វិញ្ញាណ​រលត់​ ​ទើប​នាមរូប​រលត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​មិន​មាន​អ្វី​ហ្ន៎​ ​ទើប​មិន​មានវិញ្ញាណ​ ​ព្រោះតែ​អ្វី​រលត់​ ​ទើប​វិញ្ញាណ​រលត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​បាន​ត្រាស់​ដឹង​ ​ដោយ​បញ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​មិន​មាន​នាមរូប​ ​ទើប​មិន​មានវិញ្ញាណ​ ​ព្រោះតែ​នាមរូប​រលត់​ ​ទើប​វិញ្ញាណ​រលត់​។​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636848624040375625
ទៅកាន់ទំព័រ៖