ព្រះត្រៃបិដក ភាគ ៣១

​តែ​ផ្តិល​នោះ​ ​គេ​លាយ​ដោយ​ថ្នាំពិស​ ​បើ​អ្នក​ប្រាថ្នា​ ​ចូរ​អ្នកផឹក​ចុះ​ ​ព្រោះថា​ ​កាលបើ​អ្នកផឹក​ទៅ​ហើយ​ ​ទឹក​នោះ​នឹង​គាប់ចិត្ត​អ្នក​ ​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​ប៉ុន្តែ​បើ​អ្នកផឹក​ទៅ​ហើយ​ ​អ្នក​នឹង​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​នឹង​ដល់​នូវ​សេចក្តី​ទុក្ខ​ស្ទើរ​ស្លាប់​ ​ព្រោះតែ​ការ​ផឹក​នោះ​ជាហេតុ​។​ ​បុរស​នោះ​ ​មិនបាន​ពិចារណា​ផ្តិល​ដ៏​ពេញដោយ​សុរា​នោះ​ហើយ​ ​ក៏​ផឹក​ដោយ​រួសរាន់​ ​មិន​លះបង់​ចោល​។​ ​បុរស​នោះ​ ​គប្បី​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​ ​ព្រោះតែ​ការ​ផឹក​នោះ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមេយ្យ​ក៏​ដូច្នោះ​ដែរ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាលដែល​កន្លងទៅ​ហើយ​ ​បានឃើញ​នូវ​អារម្មណ៍​ណា​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​។​បេ​។​ ​ក្នុង​កាល​ជា​អនាគត​។​បេ​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​ឃើញ​នូវ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636848645172354305
ទៅកាន់ទំព័រ៖