ព្រះត្រៃបិដក ភាគ ៣១
លះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបានហើយ ពួកសមណៈ ឬព្រាហ្មណ៍នោះ លះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបានហើយ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ បានរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រួចចាកទុក្ខហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលជាអនាគត នឹងឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង នឹងឃើញថាជាទុក្ខ នឹងឃើញថាមិនមែនរបស់ខ្លួន នឹងឃើញថាមានរោគ នឹងឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា នឹងលះតណ្ហាបាន។បេ។ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ នឹងរួចចាកទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ឃើញអារម្មណ៍ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក ថាមិនទៀង
ID: 636848645694804187
ទៅកាន់ទំព័រ៖